ភ្នំពេញ គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅច្រើនជាងមួយលាននាក់ និង ជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ ក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំទៅដោយ សំណង់អាគារលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម ទីផ្សារដោះដូរមុខទំនិញ លើមុខជំនួញជួញដូរ ទាំងក្នុងស្រុក និង ក្រៅស្រុក ក្នុងលំហូរសាច់ប្រាក់ជាអតិបរមា ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សារ សង្គមកិច្ច និង នយោបាយ ដែលនាំឱ្យទីក្រុងទាំងមូលក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពសម្បូរបែប ។